khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត ប្រទេសបារាំង ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំតាលន់ ស្រុកស្អាង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ សរុបចំនួន៥២៩នាក់ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុម បានមានប្រសាសន៍ កោតសសើរដល់វេជ្ជបណ្ឌិតស្ម័គ្រចិត្ត របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិសាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាលជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយចំណែក។

    ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម សង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឱ្យបានល្អ ស្លៀកសម្លៀកបំពាក់អោយក្រាស់ៗក្នុងខែត្រជាក់ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតមប្រៃ តមផ្អែម ផងដែរ។

    សូមជម្រាបថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយក សម្លៀកបំពាក់ និងកាបូបស្ពាយ មកចែកជូនដល់សិស្សានុសិស្ស សរុបចំនួន៣០០កញ្ចប់ផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងវេទិកាជាតិស្តីពី «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច»
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញចុះពិនិត្យ និងឧបត្ថម្ភថវិកាចំនួន ៣,៤០០ដុល្លាសម្រាប់កែលម្អសាលារៀនមួយខ្នង ក្នុងភូមិទួលពន្លៃ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ប្រជុំត្រៀមមានយោបល់ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៥
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ ព្រឹទ្ធសភា